តើ​អ្នក​​ដឹង​ទេ​ថា​អង្ករ​ដែល​នាំ​ចេញ​ត្រូវ​មាន​ឯក​សារ​អ្វី​ខ្លះ ?

ក្នុង​ការ​នាំ​ចេញអង្ករ​ត្រូវ​មាន​ដំណាក់​កាល​ច្រើន​គួរសម​​ដែរ​​ទាក់ទង​នឹង​ការ​ធ្វើ​ឯកសារ​នាំចេញជា​មួយ​ស្ថាប័ន​រដ្ឋ នឹង​​ឯកជន។ ​ដើម្បី​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ ​ត្រូវ​មាន​ឯកសារ​ដូចតទៅ៖

  1. វិក័យបត្រ​ទូទាត់​ទំនិញ (Invoice) ចេញ​ដោយ​ក្រុមហ៊ុន​ឯកជន
  2. បញ្ចី​វេចខ្ចប់ (Packing List) ចេញ​ដោយ​ក្រុមហ៊ុន​ឯកជន
  3. ប្រតិវេទ​គយ (Customs Declaration) ចេញ​ពី​គយ​ខាង​កំពង់ផែ
  4. កាំកុង​ត្រូល (CamControl) ចេញ​ដោយ​នាយកដ្ឋាន​កាំកុង​ត្រូលនៅ​ខាងផែ
  5. លិខិត​បញ្ជាក់​​ប្រភព​ដើម​នៃ​ទំនិញ(Certificate of Origin)ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម
  6. លិខិត​បញ្ចាក់​ភូតគាមអនាម័យ (Phytosanitary)ចេញ​ដោយ​ក្រសួង​កសិកម្ម
  7. លិខិត​បញ្ចាក់​ពី​គុណភាព (Quality Certificate)បែប​បទទៅ​តាម​លក្ខខ័ណ្ឌ​អ្នក​ទិញ ដែល​អាច​ចេញ​ដោយ​ស្ថាប័ន​ពិនិត្យ​គុណភាព​ឯករាជ្យ ឬ ក្រុមហ៊ុន​ដែល​លក់ផ្ទាល់
  8. វិក័យបត្រ​ដឹក​ជញ្ចូន (Bill of Loading)ចេញ​ដោយ​ក្រុមហ៊ុនកប៉ាល់
  9. លិខិត​បញ្ចាក់​ពី​ការ​ធ្វើធូបទកម្ម (Fumigation Certificate)ចេញ​ដោយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម
  10. នឹង​ឯកសារ​មួយ​ចំនួន​ទៀត​ដែល​តំរូវ​តាម​លក្ខខ័ណ្ឌ​ប្រទេស នឹង ការព្រមព្រៀង​រវាង​ភាគី​ទិញ​លក់ ។

Leave a Reply

Your email address will not be published. Required fields are marked *